ការគ្រប់គ្រងអចលនទ្រព្យ
សេវាកម្មគ្រប់គ្រងគេហដ្ឋានគុណភាពមាស
យកចិត្តទុកដាក់លើព័ត៌មានលម្អិតកសាងការរស់នៅដ៏ល្អជានិរន្តក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុRedCoralប្រកាន់ខ្ជាប់នូវគោលគំនិត“សេវាកម្មយកចិត្តទុកដាក់ភាពជាដៃគូដោយស្នោះត្រង់”និងយកម្ចាស់អចលនវត្ថុជាការតម្រង់ទិស។ពួកយើងបន្តនូវ“ប្រព័ន្ធសេវាកម្មដែលមានគុណភាពខ្ពស់”ដែលយកសេវាកម្មអ្នកថែទាំយកចិត្តទុកដាក់ជាស្នូលក្នុងគោលបំណងធ្វើឲ្យម្ចាស់អចលនវត្ថុគ្រប់រូបរីករាយជាមួយនឹងសេវាកម្មដូចនៅផ្ទះ។ក្នុងពេលជាមួយគ្នានេះពួកយើងបានណែនាំនូវគំនិតដ៏ទំនើបដែលយកចិត្តទុកដាក់លើការបង្កើតវប្បធម៌សហគមន៍និងការរស់នៅរបស់ម្ចាស់អចលនវត្ថុសេវាកម្មនាំមកនូវភាពភ្ញាក់ផ្អើលសប្បាយរីករាយ កែលម្អគុណភាពនៃការរស់នៅទាំងស្រុង និងបង្កើតជីវិតរស់នៅដ៏ល្អជានិរន្ត។
សេវាកម្មសន្តិសុខពិសេស
សេវាកម្មសន្តិសុខពិសេសការថែរក្សាសណ្តាប់ធ្នាប់គ្រប់ជ្រុងជ្រោយ ធ្វើឲ្យសហគ្រាសមានការទុកចិត្ត
- ប្រព័ន្ធសន្តិសុខឆ្លាតវៃគ្រប់ជ្រុងជ្រោយដោយផ្អែកលើបច្ចេកវិទ្យាអ៊ីធើណែតជឿនលឿននាពេលបច្ចុប្បន្នប្រព័ន្ធសុវត្ថិភាពឆ្លាតវៃដែលមានគោលដៅត្រូវបានបង្កើតឡើងគ្របដណ្តប់ប្រព័ន្ធរបងបរិវេណអេឡិចត្រូនិចប្រព័ន្ធត្រួតពិនិត្យពីចម្ងាយប្រព័ន្ធគ្រប់គ្រងទ្វារប្រព័ន្ធល្បាតវៃឆ្លាតប្រព័ន្ធសម្គាល់ស្លាកលេខយានយន្តប្រព័ន្ធការពារអគ្គីភ័យ។ល។
- ក្រុមសន្តិសុខពិសេសបង្កើតក្រុមសន្តិសុខស៊ីវីល័យដ៏ល្បីមួយដែលមានវិន័យនិងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដ៏តឹងរ៉ឹង។
- សេវាកម្មគ្រប់គ្រងអគារពួកយើងប្តេជ្ញាផ្តល់ការការពារសន្តិសុខគ្រប់ជ្រុងជ្រោយដែលរួមបញ្ជូលការការពារស៊ីវិលការការពារសម្ភារៈនិងការការពារបច្ចេកទេសសមាហរណកម្ម។
- ការគ្រប់គ្រងអគ្គីភ័យមានលក្ខណៈស្តង់ដារអនុវត្តប្រព័ន្ធទទួលខុសត្រូវសុវត្ថិភាពអគ្គីភ័យបន្តតាមជំហ៊ាននៃការសាងសង់ទីក្រុងឆ្លាតវៃបង្កើតស្ថានីយ៍ពន្លត់អគ្គីភ័យខ្នាតតូចអនុវត្តការហ្វឹកហាត់ពន្លត់អគ្គីភ័យជាប្រចាំផ្សព្វផ្សាយចំនេះដឹងអំពីសុវត្ថិភាពអគ្គីភ័យនិងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យដល់ប្រជាជន។
សេវាកម្មជួសជុលវិស្វកម្ម
សេវាកម្មថែទាំគម្រោងការថែទាំផ្នែកវិស្វកម្មពេញលេញធ្វើឲ្យការរស់នៅកាន់តែមានភាពងាយស្រួល
- សេវាកម្មមុនដំណើរការគម្រោងពួកយើងផ្តល់សេវាកម្មមុនដំណើរការគម្រោងសម្រាប់ការអភិវឌ្ឍន៍អគារលំនៅដ្ឋានថ្មីនិងអគារពាណិជ្ជកម្មពហុមុខងារខ្ពស់ៗដល់អ្នកអភិវឌ្ឍន៍។ធ្វើផែនការគម្រោងនិងការផ្តល់យោបល់លើការរចនាតាមទស្សនៈរបស់អតិថិជនបង្កើនប្រសិទ្ធិភាពតម្លៃសំណង់ធ្វើឲ្យប្រសើរឡើងនូវភាពងាយស្រួលនៃការរស់នៅរបស់អតិថិជន និងតម្លៃបន្ថែមនៃផលិតផល។
- សេវាកម្មត្រួតពិនិត្យទទួលយកអចលនវត្ថុពួកយើងនឹងស្នើសុំផែនការត្រួតពិនិត្យស្តង់ដារខ្ពស់មុនពេលអ្នកអភិវឌ្ឍន៍ប្រគល់អគារដោយផ្តោតលើការគ្រប់គ្រងនិងត្រួតពិនិត្យវិស្វកម្មសំណង់ស៊ីវិលក្នុងផ្ទះការតុបតែងទ្វារនិងបង្អួចការការពារទឹកជ្រាបកំដៅជាដើមហើយគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវគុណភាពនៃអគារដែលបានប្រគល់ជូន សម្រេចបាននូវការប្រគល់អចលនវត្ថុដែលមានគុណភាពខ្ពស់ ធ្វើឲ្យម្ចាស់អចលនវត្ថុកាន់តែពេញចិត្ត។
- សេវាថែទាំឧបករណ៍និងបរិក្ខារការប្រកាន់ខ្ជាប់នូវគោលការណ៍“ការការពារទីមួយការថែទាំទីពីរ”ការគ្រប់គ្រងបរិក្ខាពេញលេញតាមបែបវិទ្យាសាស្រ្តត្រូវបានអនុវត្ត ហើយការត្រួតពិនិត្យ ថែទាំ ជួសជុល និងកែច្នៃដែលមានលក្ខណៈស្តង់ដារ ដើម្បីធានាបាននូវប្រតិបត្តិការនៃឧបករណ៍និងបរិក្ខារប្រកបដោយសុវត្ថិភាព។
- សេវាកម្មថែទាំគេហដ្ឋានពួកយើងផ្តល់ជូនម្ចាស់អចលនវត្ថុនូវសេវាកម្មធានាគុណភាពបន្ទាប់ពីការលក់សម្រាប់លំនៅដ្ឋានដែលបានតុបតែងយ៉ាងល្អពេញលេញ។បន្ទាប់ពីទទួលបានរបាយការណ៍ជួសជុលពីម្ចាស់អចលនវត្ថុបុគ្គលិករបស់ពួកយើងនឹងប្រញាប់ទៅកន្លែងទាន់ពេលវេលារៀបចំការត្រួតពិនិត្យដោយប្រុងប្រយ័ត្នថែទាំប្រកបដោយប្រសិទ្ធិភាពនិងផ្តល់ជូនម្ចាស់អចលនវត្ថុនូវសេវាកម្មទាន់ពេលវេលា និងប្រកបដោយវិជ្ជាជីវៈល្អបំផុត។
សេវាកម្មសម្អាត និងសួនបៃតង
ការសម្អាតនិងសិល្បៈរៀបចំសួនគ្រប់ដណ្តប់ដោយសួនបៃតងនិងការសំអាតធ្វើអោយម្ចាស់អចលនវត្ថុកានតែមានផាសុកភាពដើម្បីផ្តល់នូវបរិយាកាសរស់នៅប្រកបដោយផាសុកភាពនិងស្អាតដល់ម្ចាស់អចលនវត្ថុពួកយើងបានបង្កើតផែនការសេវាកម្មសម្អាតប្រកបដោយវិជ្ជាជីវៈនិងល្អិតល្អន់ដែលគ្របដណ្តប់គ្រប់ចំនុចនីមួយៗតាមផ្លូវត្រលប់មកគេហដ្ឋានរបស់ម្ចាស់អចលនវត្ថុ។ជាមួយគ្នានេះពួកយើងបានណែនាំនូវឧបករណ៍សម្អាតប្រកបដោយវិជ្ជាជីវៈនិងបង្កើតផែនការសម្អាតជាពិសេសទៅតាមស្ថានភាពជាក់ស្តែងនៃគម្រោងផ្សេងៗគ្នាដែលធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធិភាពនៃការលាងសម្អាតយ៉ាងល្អនិងបង្កើតបរិយាកាសស្អាតនិងមានផាសុកភាព។ក្រុមថែទាំសួនបៃតងដែលមានជំនាញវិជ្ជាជីវៈរបស់ពួកយើងបង្កើតផែនការស្របតាមរដូវកាលនិងការប្រែប្រួលអាកាសធាតុដើម្បីថែរក្សាផ្កានិងដើមឈើតាមបែបវិទ្យាសាស្រ្តនិងធានាបាននូវទេសភាពដ៏ស្រស់ស្អាតពេញមួយឆ្នាំ ធ្វើឲ្យម្ចាស់អចលនវត្ថុរស់នៅប្រកបដោយផាសុកភាពក្នុងទេសភាពផ្សេងគ្នា។
- សេវាកម្មគ្រប់គ្រងគេហដ្ឋាន៖ ផ្តល់សេវាកម្មគ្រួសារចម្រុះបែបចំនេញដល់ម្ចាស់អចលនវត្ថុ
- សេវាកម្មបកប្រែ៖ ផ្តល់នូវសេវាកម្មបកប្រែឯកសារ ជាភាសាចិន ខ្មែរ និងអង់គ្លេស សម្រាប់កិច្ចសន្យា និងឯកសារផ្សេងៗ
- សេវាកម្មអ្នកបើកបរ៖ ផ្តល់សេវាកម្មអ្នកបើកបរដែលរហ័សទាន់ចិត្ត
- សេវាកម្មផ្នែកច្បាប់៖ ផ្តល់សេវាកម្មប្រឹក្សាច្បាប់
- សេវាកម្មធ្វើបណ្ណបើកបរ កាតការងារ៖ ធ្វើវិញ្ញាបណ្ណបត្រ លិខិតស្នាមគ្រប់ប្រភេទ
អាផាតមិនជួលរយៈពេលវែងគឺជាទម្រង់ថ្មីនៃការស្នាក់នៅក្នុងលំនៅដ្ឋាន ដែលផ្តល់ឲ្យអ្នកជួលនូវជម្រើសជួលស្នាក់នៅ រយៈពេលវែង ជាធម្មតាមានរយៈពេលជួលលើសពី១ឆ្នាំ។
អាផាតមិនជួលរយៈពេលវែងរបស់ក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុRedCoralសហការជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានគុណភាពខ្ពស់នៅកម្ពុជា និងម្ចាស់អចលនវត្ថុអតិថិជនធំៗ ដើម្បីផ្តល់ជូនអ្នកជួលនូវឧបករណ៍ និងសេវាកម្មពេញលេញ ដូចជាសន្តិសុខ២៤ ម៉ោង គ្រឿងសង្ហារឹម និងឧបករណ៍អគ្គិសនី សេវាកម្មសំអាត ការប្រមូលថ្លៃបណ្តាញទឹក និងអគ្គិសនី ។ល។យើងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយនឹងអចលនទ្រព្យដែលមាន៦០បន្ទប់ឡើងទៅ សូមស្វាគមន៍ក្នុងការពិគ្រោះយោបល់។